khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតិយភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតិយភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធានការិយាល័យឡើង។

    នៅក្នុងឱកាសនោះ អគ្គនាយកនៃអគ្គនាយកដ្ឋានទាំងបី អគ្គាធិការ ក៏បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំបានជម្រាបអំពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានប្រចាំត្រីមាសទី១ និងទិសដៅការងារបន្ត ក្នុងឆ្នាំ២០១៩ មតិយោបល់របស់អង្គប្រជុំ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង